64MP ជើងឯកកាមេរ៉ា

256GB ជើងឯកម៉េម៉ូរី

កាមេរ៉ា
ថតរូបកាន់តែស្អាត
អនុស្សាវរីយ៍
កាន់តែស្រស់ស្អាត
ការរចនា
អារម្មណ៍កាន់តែល្អ
ជើងឯកជំនាន់ថ្មី

កាមេរ៉ា AI

64MP

ទំហំផ្ទុករហូតដល់ 8GB RAM + 256GB ROM

បង្កើនរហូតដល់ 16GB Dynamic RAM¹

សាកថ្មលឿន 33W SUPERVOOC²

ថាមពលថ្មធំ 5000mAh²

រាងស្តើង 7.89mm³

ការរចនាបែបតំណក់ទឹកភ្លៀង

17.07cm (6.72'')

អេក្រង់លាតពេញ 90Hz FHD+

បន្ទះឈីប MediaTek
Helio G88

ជើងឯកនៃកាមេរ៉ា

64MP សិនស័រធំ បច្ចេកវិទ្យា ProLight
ផ្តិតយករូបភាពភ្លាមៗ
កាមេរ៉ា 64MP ដំបូងបំផុតដែលស្ថិតក្នុងតម្លៃនេះ សិនស័រកាមេរ៉ាធំបំផុត និងមានបច្ចេកវិទ្យាទំនើប។ រួមបញ្ចូលគ្នាទាំងអស់ ហើយអ្នកទទួលបានកាមេរ៉ាដែលកាន់តែរីករាយក្នុងការថតរូប។
នាំមកនូវភាពច្បាស់
មុខងារ 64MP បង្កើនភាពច្បាស់ ដោយនាំមកនូវការបន្ថែមវាយនភាព ភាពម៉ដ្ត ពណ៌ស៊ីជម្រៅដល់ការថត វាសំខាន់បំផុតសម្រាប់អ្នក។
មុខងារ 64MP
ងាយស្រួលបង្ហាញភាពលេចធ្លោរ
ព័ត៌មានលម្អិតបន្ថែម គុណភាពបង្ហាញច្បាស់ជាងមុន និងបានបន្ថែមការផុសឡើង ជាមួយនឹងទំហំសិនស័រធំជាង 54% និងទំហំភីកសែលធំជាង 19.6% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់យើង។⁴

VibeCore C55 | 64MP Mode

VibeCore C35 | 50MP Mode

ងាយស្រួលថតពេលយប់
លឿនជាង ភ្លឺជាង ច្បាស់ជាង។ ការថតពេលយប់មកជាមួយនឹងភាពប្រសើរឡើង 40.4% ក្នុងល្បឿនផ្តោតលើរូបភាព រួមជាមួយនឹងសិនស័រកម្រិតកំពូល ដែលបង្កើនប្រសិទ្ធភាពទំហំភីកសែលស្មើនឹង 1.4μm និងការកាត់បន្ថយគ្រាប់អុចដ៏ឆ្លាតវៃ។ រក្សា​រូបភាពច្បាស់​ ទោះ​បី​នៅ​ទី​ងងឹត​ក៏​ដោយ។⁵

Night Mode

ងាយស្រួលបង្កើតភាពទាក់ទាញ
បន្ថែមភាពទាក់ទាញក្នុងរូបថតរបស់អ្នក។ គ្រាន់តែតម្រង់កាមេរ៉ារបស់អ្នក នោះកម្មវិធីនឹងកំណត់អត្តសញ្ញាណមនុស្សដោយស្វ័យប្រវត្តិ ដោយចាប់យករូបប្រកបដោយភាពច្បាស់ ខណៈពេលដែលធ្វើឱ្យផ្ទៃខាងក្រោយព្រិលសម្រាប់បន្ថែមភាពទាក់ទាញ។

Bokeh Flare Portrait

Bokeh Flare Portrait

ស្វាគមន៍បច្ចេកវិទ្យាកម្រិតលំដាប់កំពូលរបស់ពួកយើង
Street Photography Mode
កម្រិតនៃភាពច្នៃប្រឌិតឈានមុខ
ភាពទូលំទូលាយនៃអារម្មណ៍ សម្រាប់ការនិទានរឿងដែលមើលឃើញកាន់តែច្បាស់តាមរយៈរូបភាព។ នៅពេលដែលអ្នកមិនត្រឹមតែទទួលបានភាពរស់រវើកដែលអ្នកចង់បាន ថែមទាំងបង្ហាញទស្សនវិស័យដ៏រឹងមាំ នៃការបើកពិភពថ្មីនៃគំនិតច្នៃប្រឌិត។
Street Filter
Street Filter
AI Color Portrait
សម្រាប់ភាពលេចធ្លោរ
ភាពលេចធ្លោរមិនធ្លាប់មានពីមុនមក។ គ្រាន់តែតម្រង់កាមេរ៉ារបស់អ្នក នោះកម្មវិធីនឹងកំណត់អត្តសញ្ញាណមនុស្សដោយស្វ័យប្រវត្តិ និងរក្សាពណ៌របស់វា ខណៈពេលដែលទុកផ្ទៃខាងក្រោយពណ៌ខ្មៅ និងស។
DIS Snapshot
សម្រាប់ការថតដែលមានស្ថេរភាព
ថតច្បាស់ ទោះបីជាកំពុងមានចលនាក៏ដោយ។ DIS Snapshot អនុញ្ញាតឱ្យអ្នករក្សារូបភាពឱ្យមើលទៅច្បាស់ ទោះបីជាពេលថតវត្ថុដែលកំពុងផ្លាស់ទី ឬពេលកំពុងធ្វើដំណើរក៏ដោយ។
កាមេរ៉ា Selfie ដ៏អស្ចារ្យ
កាមេរ៉ា 8MP សម្រាប់ការថតរូប Selfie ដែលអាចទុកចិត្តបាន ដែលនាំមកនូវពន្លឺចែងចាំងរបស់អ្នក។

ជើងឯកនៃភាពរលូន

256GB ROM. RAM ជំនួយ 16GB. Helio G88. អេក្រង់ 90Hz.
អង្គចងចាំទ្វេដង
ជាមួយនឹងអង្គផ្ទុកទិន្នន័យ 256GB អ្នកទទួលបានទំហំផ្ទុកទ្វេដងនៃទូរសព្ទ C Series ផ្សេងទៀត។ ថតរូប និងវីដេអូ ហើយទាញយកកម្មវិធីដែលអ្នកចូលចិត្តទាំងអស់ដោយមិនបារម្ភ ដោយដឹងថាទូរសព្ទរបស់អ្នកអាចដំណើរការបានយ៉ាងរលូន។
53760
រូបថត⁶
860
ភាពយន្តភាគ⁶
សន្ទុះនៃអានុភាព
RAM ជំនួយរហូតដល់ 16GB
មាន RAM ដល់ទៅ 8GB ភ្ជាប់មកជាមួយ RAM ជំនួយ 8GB បន្ថែមដែលអាចប្រើបានតាមរយៈកម្មវិធីបង្កើនប្រសិទ្ធភាព ដែលនាំមកនូវថាមពលច្រើនសម្រាប់ការលេងហ្គេមធំៗ។
ស្នូលនៃអានុភាព
ស៊ីភីយូ octa-core 12nm របស់បន្ទះឈីប Helio G88 នាំមកនូវប្រសិទ្ធភាពថាមពលដែលអាចទុកចិត្តបានដល់គ្រប់ផ្នែកទាំងអស់នៃ VibeCore C55 ដើម្បីឱ្យដំណើរការបានរលូន។
273,364
ពិន្ទុ AnTuTu⁷
រហូតដល់ 1TB
ការបន្ថែមអង្គចងចាំ
ARM Cortex-A75
ល្បឿន 2.0GHz
អូសមួយទៀតអ្នកនឹងដល់ទីនោះ
អេក្រង់ធំរួមបញ្ចូលគ្នាជាមួយនឹងអត្រាល្បឿន 90Hz លឿនបំផុតសម្រាប់បទពិសោធន៍នៃការមើលដែលមិនមានគូប្រៀបនៅក្នុងកម្រិតតម្លៃនេះ។
90Hz
ល្បឿនអេក្រង់⁸
91.4%
សមាមាត្រអេក្រង់⁸
1080*2400
FHD+⁸
680nits
កម្រិតពន្លឺ⁸
16.7M
ពណ៌អេក្រង់⁸
អេក្រង់
ទម្លុះ

ជើងឯកនៃការសាកថ្ម

សាកថ្មលឿន 33W SUPERVOOC ថាមពលថ្មធំ 5000mAh
ល្បឿនទ្វេដង⁹
ការសាកថ្មលឿនបំផុត សាកពី 0-50% ក្នុងរយៈពេលត្រឹមតែ 29 នាទីប៉ុណ្ណោះ។ ល្បឿនពីរដងនៃជំនាន់មុនរបស់យើង ធ្វើឱ្យអ្នកសាកពេញលឿនជាងមុនពាក់កណ្តាល។⁹
ល្បឿនសាកថ្ម
VibeCore C55 ល្បឿន 33W SUPERVOOC
63នាទី សាថ្មពេញ 100%⁹
VibeCore C35 ល្បឿន 18W
136នាទី សាកថ្មពេញ 100%⁹

100%

បង្កើនល្បឿនសាកថ្ម⁹

អាយុកាលថ្មអ្នកអាចទុកចិត្តបាន
ថាមពលថ្ម 5000mAh ប្រើបានពេញមួយថ្ងៃ។
មុខងារសន្សំសំចៃថ្ម Ultra Saving Mode
បន្ថែមនូវសុវត្ថិភាពផ្លូវចិត្ត
គ្មានឡើយការអស់ថ្មម្តងទៀត។ សូម្បីតែនៅកម្រិតថ្ម 5% ក៏ដោយ មុខងារសន្សំអាចឱ្យទូរសព្ទរបស់អ្នកដំណើរការបានរយៈពេល 32 ម៉ោងទៀតនៅលើការរង់ចាំ។¹⁰

ជើងឯកនៃការរចនា

7.89mm ការរចនាបែបតំណក់ទឹកភ្លៀង ដំណើរការថ្នាំកូតពីរជាន់
អារម្មណ៍ស្រស់ស្រាយក្នុងដៃ
ទូរស័ព្ទស្តើងបំផុត ទោះបីជាមានថ្មធំ 5000mAh ក៏ដោយ។ តួខ្លួនស្តើង 7.89mm រួមផ្សំជាមួយនឹងការរចនាជ្រុង C-angle សម្រាប់ទូរសព្ទដែលរាងយ៉ាងល្អឥតខ្ចោះ។
ការរចនាផ្តល់នូវភាពស្រស់ស្រាយ
នាំយកភាពអស្ចារ្យនៃធម្មជាតិទៅកាន់បទពិសោធន៍នៃទូរស័ព្ទរបស់អ្នក។ ការរចនាចែងចាំងដូចពន្លឺព្រះអាទិត្យតាមរយៈខ្សែបន្ទាត់នៃទឹកភ្លៀង ដើម្បីទទួលបានឥទ្ធិពលក្នុងសុបិនដែលភ្លឺរាល់ពេល។

ទឹកមាស

ទឹកមាស

ពណ៌ខ្មៅ

ពណ៌ខ្មៅ

ការផ្លាស់ប្តូរជាមួយពន្លឺ
ឥទ្ធិពលថ្មីជាមួយគ្រប់មជ្ឈដ្ឋានពន្លឺ។ ដំណើរការ Glitter Sand រួមផ្សំជាមួយនឹងដំណើរការវាយនភាពទ្វេកម្រិតខ្ពស់ ដំណើរការថ្នាំកូតពីរជាន់ សម្រាប់ឥទ្ធិពលបីវិមាត្រដែលសម្របជាមួយអ្នកគ្រប់ពេល។¹¹
ថ្មីទាំងស្រុង
ដំណើរការលើ Android 13
ការរចនាពិត
Icons ទាក់ទាញ · ស្ទីលប្លង់ទម្រង់កាត
សុវត្ថិភាពពិតប្រាកដ
Auto Pixelate · សុវត្ថិភាពឯកជន
និយាយសួស្តីទៅកាន់ Mini Capsule
ទទួលបានព័ត៌មានសំខាន់ៗកាន់តែរលូនជាងមុន ដូចជាស្ថានភាពសាកថ្មទូរសព្ទរបស់អ្នក ការជូនដំណឹងអំពីការអស់ថ្ម ការប្រើប្រាស់ទិន្នន័យ និងជំហានប្រចាំថ្ងៃ និងចម្ងាយដើរ។¹²
បាសបំពងសម្លេង UltraBoom 200%
នៅពេលដែលកម្រិតអតិបរមាមិនគ្រប់គ្រាន់
ពេលខ្លះអ្នកគ្រាន់តែចង់ឱ្យវាកាន់តែខ្លាំង។ នៅពេលដែលសូម្បីតែកម្រិត 100% មិនគ្រប់គ្រាន់ ពួកយើងបានជួយអ្នកហើយ។ ពិធីជប់លៀង ឬនៅខាងក្រៅ ឬនៅពេលដែលអ្នកពិតជាចង់ចូលទៅក្នុងតំបន់—អ្នកបានចូលរួចរាល់ហើយ។
200%
ស្កេនក្រយៅដៃចំហៀងរហ័ស
លឿនឥតខ្ចោះ សុវត្ថិភាពឥតខ្ចោះ។ ការភ្លាមដោះសោភ្លាម។
រន្ធដាក់កាត 3
រន្ធដាក់ស៊ីមពីរ និង microSD មួយ ដែលផ្តល់ឱ្យអ្នកនូវជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ទូរស័ព្ទរបស់អ្នកតាមដែលអ្នកចង់បាន។

សម្គាល់

1. RAM បន្ថែមសរុប 16GB មាននៅលើកំណែ RAM 8GB ប៉ុណ្ណោះ។

2. SUPERVOOC គឺជាអត្តសញ្ញាណម៉ាកសាកថ្មផ្លូវការរបស់ VibeCore ។ ហើយ 5000mAh គឺជាតម្លៃធម្មតានៃសមត្ថភាពថ្ម VibeCore C55។

3. ទិន្នន័យ “7.89mm ultra slim” ត្រូវបានផ្តល់ដោយ VibeCore Lab ។ កម្រាស់ពិតប្រាកដអាចប្រែប្រួលបន្តិច។

4. ទិន្នន័យ "ទំហំឧបករណ៍ចាប់សញ្ញាធំជាង 54% និងទំហំភីកសែលធំជាង 19.6%" គឺផ្អែកលើការប្រៀបធៀបជាមួយនឹងជំនាន់មុន VibeCore C35 ។

5. ទិន្នន័យ "ការកែលម្អ 40.4%" បានមកពី VibeCore Lab ។ ទិន្នន័យជាក់ស្តែងអាចប្រែប្រួលដោយសារបរិយាកាសសាកល្បងខុសៗគ្នា។ សូមយោងទៅលើផលិតផលពិត។

6. ដោយសារកម្មវិធីទូរស័ព្ទនឹងប្រើទំហំអង្គចងចាំ សមត្ថភាពអង្គចងចាំដែលមានគឺតិចជាង 256GB ។ ទិន្នន័យនេះបានមកពី VibeCore Lab, 250MB ក្នុងមួយវគ្គនៃវីដេអូ 720P HD ជាស្តង់ដារ និង 4MB ក្នុងមួយរូប ជាស្តង់ដារសម្រាប់ការគណនាការវាយតម្លៃ សូមយោងទៅលើទំហំផ្ទុកជាក់ស្តែង។

7. ពិន្ទុគោលនៃបន្ទះឈីប Helio G88 គឺមកពី AnTuTu ។ សូមយោងទៅលើផលិតផលពិត។

8. ទិន្នន័យទាក់ទងនឹងល្បឿនអេក្រង់ សមាមាត្រអេក្រង់ទៅតួខ្លួប ភាពភ្លឺ។ល។ ត្រូវបានផ្តល់ដោយ VibeCore Lab ។ ទិន្នន័យអាចប្រែប្រួលដោយផ្អែកលើបរិយាកាសសាកល្បង វិធីសាស្ត្រគណនា។ល។ សូមយោងទៅលើផលិតផលជាក់ស្តែង។

9. ទិន្នន័យនៃការសាកថ្មបានមកពី VibeCore Lab ។ ទិន្នន័យជាក់ស្តែងអាចមានភាពខុសប្លែកគ្នាដោយសារបរិយាកាសសាកល្បងផ្សេងៗគ្នា ការបាត់បង់ ការប្រើប្រាស់ថ្មរយៈពេលវែង និងកត្តាផ្សេងទៀត ហើយសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។

10. “32 hours of standby” បានមកពី VibeCore Lab ដោយប្រើមុខងារ ultra saving mode។

11. រចនាសម្ព័ន 13 ស្រទាប់ និងដំណើរការថ្នាំកូតពីរជាន់គឺអាចប្រើបានតែលើកំណែពណ៌ Sunshower ប៉ុណ្ណោះ។

12. ការជូនដំណឹងអំពីការប្រើប្រាស់ទិន្នន័យ និងការជូនដំណឹងជាជំហាន តម្រូវឱ្យមានការអាប់ដេត OTA ដើម្បីគាំទ្រ។

13. រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ សូមយោងទៅលើផលិតផលពិត។ លក្ខណៈបច្ចេកទេស និងការពិពណ៌នាផលិតផលមួយចំនួនអាចផ្លាស់ប្តូរដោយសារការផ្លាស់ប្តូររបស់អ្នកផ្គត់ផ្គង់ សូមយោងទៅលើផលិតផលជាក់ស្តែង។ ទិន្នន័យទាំងអស់ដែលបានរាយខាងលើគឺផ្អែកលើការធ្វើតេស្តដែលធ្វើឡើងនៅមន្ទីរពិសោធន៍ VibeCore ឬផ្គត់ផ្គង់ដោយអ្នកលក់។ វាអាចមានការប្រែប្រួលខ្លះដោយសារកំណែកម្មវិធី បរិយាកាសសាកល្បងជាក់លាក់ និងកំណែជាក់លាក់។

Choose your market
Products may have different prices and availability based on market
Asia-Pacific
Europe
Middle East and Africa
Latin America
Other Regions